Pages

Feature 1

Sunday, February 5, 2017

ធ្វើលើដីខ្មែរ​សោះ ម្តេចវៀត​ណាមមក​ហាម?​

ធ្វើលើដីខ្មែរ​សោះ ម្តេចវៀត​ណាមមក​ហាម?​

ខេត្តកំពត ៖ គេឃើញ​​អាជ្ញាធរ​វៀតណាម​បាន​​ជិះ​ម៉ូតូ​ឆ្លង​ដែន ​មក​ហាមឃាត់​ត្រាក់ទ័ររបស់​​ម្ចាស់​កា​ស៊ី​​ណូ​ «សាន់​រ៉ា​យ»​ ដែល​
មា​ន​ទី​​តាំង​​នៅ​ជិត​ច្រកព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ ​ក្នុងភូមិ​ថ្កូវ ឃុំប្ញ​ស្សីស្រុក​​ខាងលិច​ ស្រុក​កំពង់ត្រាច​ (​(ចំណុច​ផ្លូវ​ចូល​​ទៅ​កាន់កា​ស៊ី​​ណូ​សាន់​រ៉ា​យ​)​ មិនឱ្យ​​ត្រាក់ទ័​រ​ឈូស​​ដីទេ ​​កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ​កុម្ភៈ ។
​​ការ​ហាមឃាត់​របស់​​​នគរបាល​​វៀតណាម​នេះ​ គេ​បានឃើញ​នគរបាល​វ​រ​​សេនា​តូច​​លេខ​601 ​ការពារ​ព្រំដែន​គោក​ ចុះមក​ពិ​និ​ត្យ​ មើល​ផង​ដែរ ​។
​លោក​ប៊ូ​ សមស​ក្តិ​ អតីត​ស្នងការ​រ​ង​នគរបាល​ខេត្តកំពត ​និង​ជា​ម្ចាស់​កា​ស៊ី​​ណូ​ បាន​ប្រាប់​ឱ្យ​​ដឹង​ថា ​ផ្លូវ​ដែល​ឈួ​ស​ឆាយ​ចូល​ទៅ​កាន់កា​ស៊ី​ណូ​នេះ​ គឺ​ជា​ផ្លូវ​អ្នក​មុន​ៗ​ បាន​ចាក់​ដី​ធ្វើ​ផ្លូវ​នេះ​​ជា​យូរ​​ឆ្នាំ​ហើយ ​តែ​ចុង​ក្រោយ​ផ្លូវ​នេះ ​បាន​ខូចខាត​អស់​ទៅ​វិញ​  ។
​ហើយ​ឥឡូវនេះ​ គាត់​បាន​ជួល​ត្រាក់ទ័រ​​គេ​មក​ឈួ​ស​ឆាយ​ជួសជុល​ ស្រាប់តែ​មាន​ខាង​វៀតណាម​បាន​ជិះ​ម៉ូតូ​ឆ្លង​ដែន​ មក​ឃាត់​មិន​អោយ​ឈួ​ស​ទៅ​វិញ​ ។ ​លោក​​បន្ត​ថា ​ការ​ជួសជុល​ផ្លូវ​នេះ ​មិន​ត្រឹមតែ​ចូល​ទៅ​កាន់កា​ស៊ី​​ណូ​នោះ​ទេ​ សំខាន់​គឺ​សម្រាប់​ប្រជា​ពលរដ្ឋ​​​នៅ​ភូមិ​ថ្កូវ​ ក៏​​អាច​ដើរ​​បាន​ដែរ​ ។​
ប៉ុន្តែ​ពេល​កំពុង​ធ្វើ​ ស្រាប់តែ​ភាគី​វៀតណាម​មក​​ហាមឃាត់​ ។ ​លោក​​​ឆ្ងល់​ថា ​ធ្វើ​​​នៅ​លើ​ដី​ខ្មែរ​សោះ​ ហេតុ​អ្វីក៏​​មាន​សភាព​ការ​ណ៍​បែប​​នេះ​ ហើយ​ត្រង់​ចំណុច​នោះ​ បាន​បោះបង្គោល​ព្រំដែន​រួចរាល់​ អស់​ដែរ​ហើយ​ ។
​ទោះជា​បែប​ណា​ ម្ចាស់​កាស៊ី​​ណូ​ គឺ​លោក​ប៊ូ​ សមសក្តិ​ បាន​ខកចិត្ត​និង​ការ​ធ្វើ​ផ្លូវ​ទៅ​កាន់កា​ស៊ី​ណូ​​របស់​​ខ្លូ​ន​មិន​បាន​សំរេច​ ដោយសារ​ភាគី​វៀតណាម​មក​ហាមឃាត់ ​។ ​បើ​យោង​តាម​សម្ដី​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក​បា ន​ប្រាប់​កាលពី​ថ្ងៃ​ទី០៥ កុម្ភៈ ​ថា ​ការ​​ឈួ​ស​ឆាយ​ធ្វើ​ផ្លូវ​ទៅ​កាន់កា​ស៊ី​ណូ​នោះ​ វាកៀ​កកិត​ព្រំដែន​ពេក​ ។​ ​

No comments:
Write comments

Recommended Posts × +