Samsung ប្រកាសពី Galaxy A ស៊េរីឆ្នាំ 2017 និងទទួល Pre-order សម្រាប់អតិថិជនកម្ពុជា!
កាលពីម្សិលមិញនេះ ត្រូវនឹងថ្ងៃទី 5 ខែមករា ឆ្នាំ 2017 ក្រុមហ៊ុន សាមសុង បានប្រកាស ផលិតផលថ្មី មួយ នៅក្នុងត្រកូល Galaxy A គឺ Galaxy A ស៊េរីឆ្នាំ 2017 ដោយរៀប ចំឡើង នៅសាខា ក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិក ប្រចាំកម្ពុជា និងមាន ការចូលរួម ពីអ្នកសារព័ត៌មាន យ៉ាងច្រើនកុះករ។
ជាមួយនឹង ដំណឹងល្អពីវត្តមាន នឹងមកដល់ ប្រទេសកម្ពុជា យើង ឆាប់ៗនេះដែរ អ្នកទាំងអស់គ្នា ក៏អាចធ្វើការ Pre-Order ទូរស័ព្ទ Galaxy A ស៊េរី 2017 បាន ចាប់ពីថ្ងៃទី ០6 ដល់ ថ្ងៃទី ០8 ខែមករា ឆាំ្ន 2017 នៅទីធ្លា ខាងមុខ មហោស្រព កោះពេជ្រ និងពីថ្ងៃទី ០9 ដល់ ថ្ងៃទី 18 ខែមករា ឆាំ្ន 2017 នៅហាងទំនើប សាមសុង ទាំង 5 សាខា, នៅហាង អប្សរាដេប៉ូ អប្សរាអេទ្បិចត្រូនិក, ហាង KLDis 3, ហាង KLDis 4, និងហាងនីកា បូកគោ។
កាន់តែពិសេសបន្ថែមទៀតនោះ អ្នកក៏នឹងទទួលបាន រង្វាន់ 8 ដូចជា Power Bank 10,000 mAh មេម៉ូរី 32GB ដង Selfie Clear Cover Screen ការពារ អាវយឺតសាមសុង HoldingRing
និងស៊ីម Smart ភ្ជាប់គំរោង Power+1 ផងដែរ។ ហើយអ្នកអាច មកទទួល យកទូរស័ព្ទ របស់លោកអ្នក ចាប់ពីថ្ងៃទី 21 ខែមករា ឆាំ្ន 2017 នៅតាមហាង ទំនើបសាមសុង ទាំង 5 សាខាខាងលើ។
ជាងនេះទៅទៀត Galaxy A ស៊េរី 2017 បានបំពាក់នូវ IP68 ជាអាវ ក្រោះការពារ ធន់នឹង ទឹកជំរៅ 1.5m រយៈពេល 30នាទី និងធូលី ប្រើខ្សែសាក USB Type-C និងអាចបន្ថែម មេម៉ូរីខាងក្រៅ រហូតដល់ 256GB ផងដែរ។
សរុបមក យើងឃើញថា ទាំងបីម៉ូឌែល មានចំណុចប្លែក ពីជំនាន់មុនច្រើន មិនថារូបរាង លក្ខណៈពិសេស និងបច្ចេកវិទ្យាថ្មីៗ គឺសុទ្ធតែ ត្រូវបាន កែច្នៃ អោយងាយស្រួល នៅក្នុងការ ប្រើប្រាស់ បន្ថែមទៀត។

No comments:
Write comments