Pages

Feature 1

Monday, January 30, 2017

រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ ចេញបញ្ជាជាបន្ទាន់ត្រឹមរយៈពេល៧ថ្ងៃ រកមូលហេតុឲ្យឃើញថាទឹកដោះគោសិស្សសាលា ដែលចែកជូន Free សម្រាប់កូនសិស្សសាលារដ្ឋប្រទេសថៃ ហេតុអ្វីបែរជាមានលក់យ៉ាងព្រោងព្រាត នៅប្រទេសកម្ពុជា ជាពិសេសតាមសាខា វិទ្យុ ABC

ឯកឧត្តម Chatchai Sarikalya ដែលជារដ្ឋមន្ត្រីក្រសួងកសិកម្មថៃ បានធ្វើការចេញបញ្ជាជាបន្ទាន់ត្រឹមរយៈពេល៧ថ្ងៃ ធ្វើយ៉ាងណារកអោយឃើញមូលហេតុដែលទឹកដោះគោសិស្សសាលា ដែលរដ្ឋាភិបាល ថៃចំណាយថវិការយ៉ាងច្រើនក្នុងមួយឆ្នាំៗ ដើម្បីធ្វើការចែកជូនដោយឥតគិតថៃ សម្រាប់កូនសិស្សសាលារដ្ឋ តែបែរជាមានលក់យ៉ាងព្រោងព្រាត នៅប្រទេសកម្ពុជា ជាពិសេសតាមសាខា វិទ្យុ ABC ផ្ទាល់តែម្តង។

ការចេញបញ្ជារបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្មមួយនេះបានធ្វើឡើងបន្ទាប់ពីក្រុមការងារកាសែត ThaiPBS បានមកប្រទេសកម្ពុជា ហើយប្រទះឃើញគេដាក់លក់យ៉ាងព្រោងព្រាត នូវទឹកដោះប្រភេទនេះ ហើយក៍បានធ្វើកិច្ចសម្ភាសន៍អ្នកលក់ ដែលជាភ្នាក់ងារចែកចាយបន្តពីវិទ្យុ ABC កម្ពុជាផងដែរ។ តាមរបាយការណ៍របស់ ThaiPBS បានអោយដឹងថា ទឹកដោះគោ សិស្សសាលា ABC ត្រូវបានគេលក់ចេញតំលៃក្នុងមួយកេះ ៥០ដុល្លារ ប៉ុន្តែសម្រាប់ប្រទេសថៃ គឺគេចែកដោយឥតគិតថ្លៃ ដែលជាការឧបត្ថម្ភ របស់រដ្ឋាភិបាល ជាពិសេសគឹផលិតផលមួយនេះ មានការហាមឃាត់ លក់និងចែកចាយថែមទៀតផង។

No comments:
Write comments

Recommended Posts × +