Pages

Feature 1

Sunday, January 22, 2017

សម័យបុររេប្រវត្តិ

សម័យបុររេប្រវត្តិ

§  ➤សេចក្ដីផ្ដើម
§  សម័យបុរេប្រវត្ដិគឺជាសម័យកាលដ៏យូរលង់ណាស់មកហើយ ដែលពេលនោះ មនុស្សពុំទាន់ចេះបង្កើតតួអក្សរសម្រាប់កត់ត្រាហេតុការណ៏អ្វីឡើយ។ ដើម្បីសិក្សា អំពីបុរេប្រវត្តិខ្មែរ យើងក៏ត្រូវសិក្សាអំពីទឹកដីខ្មែរដែរ ។ នៅភូមិភាគអាស៊ីអាគ្នេយ៍កាល ពីមុនធ្លាប់មានពំនើងផ្នត់ កាឡេដូ ន្យាង (Plissement caledonien) និងពើងផ្នត់អែរស៊ីន្យាង (Plissement hercynien) ដែលធ្វើឲ្យផុសឡើង នៅខ្ពង់រាប និងជួរភ្នំនានាពាសពេញប្រទេសខ្មែរសព្វថ្ងៃ។ បន្ទាប់មកក៏បានលិច ទៅវិញដោយទឹកសមុទ្រនៅ ស័កទី៣។
§  នៅស័កទី៤ដីក៏ផុសចាប់ពីភូមិភាគហេមពាន្តរហូតដល់អាស៊ីអាគ្នេយ៍ទាំងមូល។ ដីខ្មែរក៏ដុះឡើងពី ៧០០ ទៅ ៨៨០ម៉ែត្រ។ ក្នុងស័ក ទី៤មានលំនាច និងជំនោរ ទឹកសមុទ្រ ដែលជាមូលហេតុធ្វើឲ្យដីលិចហើយផុសឡើងវិញសារជាថ្មីម្ដងទៀត។  នៅចន្លោះពី៦០០០០០ ដល់៥០០០ ឆ្នាំមុន គ.សទឹក សមុទ្របាន នាចថយ ទៅពី១៣០ដល់១៨០ម៉ែត្រ(បើប្រៀបទៅនឹងកំពស់ទឹកសមុទ្រសព្វថ្ងៃនេះ)។ អ្នកភូគព្ភ វិទូខ្លះបានយល់ថា កាល ណោះគ្មានសមុទ្រខណ្ឌភូមិភាគឥណ្ឌូចិន និងប្រជុំកោះអាំងស៊ុយឡាំង (Insulinde) ស្ថិតនៅជាប់គ្នារហូតគ្មាន សមុទ្រខណ្ឌ
§  ដូចយើងសព្វថ្ងៃនេះទេ។ នៅប្រមាណ១៥០០០ឆ្នាំមុនគ.ស. ទឹកសមុទ្រជោរបានកំពស់១៥ម៉ែត្រដែលបណ្ដាលឲ្យទឹកដី កម្ពុជាក្រោម និងវាលទំនាបប្រទេស ខ្មែរបានលិចទៅក្នុងទឹកវិញ។ នៅសតវត្សទី៣មុនគ.ស.ទឹកសមុទ្របាននាចទៅវិញបន្តិចៗម្ដង។ ឯពេលនោះទន្លេមេគង្គបាននាំដីល្បាប់មកចាក់បំពេញបន្តិចៗម្ដង ក្លាយជាដីសណ្ដបន្តដេញតាមទឹកសមុទ្រស្រក។ គេអាចដឹងព្រឹត្ដិ ការណ៏ផ្សេងៗក្នុង សម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងមនុស្ស ប្រដាប់ប្រដា សម្ភារៈ កំទេចសំនល់គ្រប់បែបយ៉ាង ដែលមនុស្ស ជំនាន់មុនបានបន្សល់ទុក។ នៅប្រទេស កម្ពុជាយើង មានស្ថានីយបុរេប្រវត្ដិសំខាន់ៗដូចជា៖ -ស្ថានីយបុរេប្រវត្ដិសំរោង សែន និងអន្លង់ផ្តៅ(កំពង់ឆ្នាំង) -ស្ថានីយបុរេប្រវត្ដិ ម្លូព្រៃ(ព្រះវិហារ) -ស្ថានីយបុរេប្រវត្ដិ ល្អាងស្ពាន (បាត់ដំបង) នៅក្នុងស្ថានីយបុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបានជីកកាយដីរកឃើញប្រដាប់ប្រើប្រាស់របស់មនុស្សជំនាន់មុនដូចជា៖ ពូថៅ-ញញួរ-ពន្លាកធ្វើពីថ្ម-ផ្លែព្រួញ-ផ្លែសន្ទូច-ច្បូក-ផ្លែកណ្ដៀវធ្វើពីឆ្អឹងសត្វ-ក្អម-ឆ្នាំង-ចានធ្វើពីដីដុត។ ក្រៅពីនេះ គេនៅឃើញមាន ត្រល់សម្រាប់ត្បាញសំពត់។ ឧបករណ៏ដែលធ្វើពីលង្ហិលពុំសូវសំបូរទេ។ ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិដោយសារឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយបុរេ ប្រវត្ដិគេអាចសន្និដ្ឋានថា នៅលើទឹកដីកម្ពុជាយើង មានមនុស្សរស់នៅជាយូរលង់ណាស់មកហើយ គឺតាំងពីសម័យយុគថ្មរំលីងម៉្លេះ ពោលគឺតាំងពីសម័យ ដែលមនុស្សពុំទាន់ស្គាល់លោហធាតុ ហើយមកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។ មនុស្សជំនាន់នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹងសត្វសាហាវ ហើយគេចេះសង់លំនៅដ្ឋានជាខ្ទមខ្ពស់ផុតពីដី។ គេចេះត្យាញសំពត់បិទបាំងរាង កាយ។
គេចេះរកស៊ីដោយ បរបាញ់និងនេសាទ។ តែការដាំដំនាំ និងចិញ្ចឹមសត្វគឺតិចតួចណាស់។ រីឯប្រពៃណី គេពុំមានសាសនា ឬជំនឿអាទិទេពណាមួយទេ។ គេជឿថាខ្មោចលង ហើយជឿលើអ្នកតា។ កាលណាមានមនុស្សស្លាប់គេយកសពនោះទៅកប់ដោយដាក់ ជាមួយនូវប្រដាប់ប្រដាប្រើប្រាស់ និងគ្រឿងអលង្ការ។បុរេប្រវត្តិកម្ពុជា ត្រូវគេដឹងតិចតួចណាស់។ ស្ថានីយដែលគេស្គាល់ដំបូងបង្អស់នៅកម្ពុជាគឺគុហាល្អាងស្ពានដែលស្ថិតនៅតំបន់ពាយព្យប្រទេសនេះ។ គុហាល្អាងស្ពានគឺជាការចាប់ផ្ដើមតាំងនៅលើកដំបូងនៅឆ្នាំ៧០០០ម.គ. ហើយក៏សំខាន់ផងដែរគឺស្ថានីយ  សំរោងសែនដែលបាន តាំងនៅប្រហែល ២៣០ដល់ ៥០០ម.គ. ។ ពីឆ្នាំ២០០០ម.គ.និងលុះក្រោយមកទៀត ខ្មែរបានចាប់ផ្ដើមចិញ្ចឹមសត្វ និងដាំដុះស្រូវ។ នៅឆ្នាំ៦០០ម.គ. ខ្មែរកំពុងតែបង្កើតឧបករណ៍ធ្វើពីដែក។ ជាចុងក្រោយ ឥទ្ធិពលមកពីឥណ្ឌាមកដលក្នុង ឆ្នាំ១០០ម.គ.។ ភស្តុតាងខាងបុរាណវត្ថុបង្ហាញថាភាគច្រើននៃតំបន់នោះឥឡូវគេហៅថាកម្ពុជាគឺត្រូវបានគេតាំងលំនៅកំលុងពេលសហវត្សទីមួយនិងទីពីរម.គ.នៅក្នុងវប្បធ៌ម
យុគថ្មរំលីង ដែលប្រហែលជាបានធ្វើចំនាកស្រុកពីចិនភាគអាគ្នេយ៍ទៅឧបទ្វីបឥណ្ឌូចិន។
នៅសតវត្សទីមួយនៃគ.ស. ពួកអ្នកស្រុកបានអភិវឌ្ឍនលំនឹងទាក់ទង រៀបចំសង្គមដែលបានចាកហួសឆ្ងាយដំណាក់កាលនៃយុគដំបូង ខាងវប្បធ៌មនិងជំនាញប ច្ចេកទេស។ ពួកក្រុមដែលរីកចំរើនបំផុតបានរស់នៅតាមបណ្ដោយឆ្នេរ និងនៅតាមជ្រលងដងទន្លេមេគង្គ ក្រោម និងតំបន់ដីសណ្ដដែលជាក ន្លែងដែល ពួកគេបានធ្វើការដាំដុះស្រូវ និងចិញ្ចឹមថែទាំសត្វពាហនៈមួយចំនួន ។ ពួកអ្នកប្រវត្តិវិទូខ្លះ គិតថាពួកមនុស្សទាំងនេះបានមកដល់មុន ពួកអ្នកជិតខាងវៀតណាម ថៃនិងឡាវ ទៅទៀត ។ ពួកមនុស្សទាំងនេះប្រហែលគឺជាជន ជាតិអាស៊ីខាងត្បូងដើមកំនើត និងមានទំនាក់ទំនងទៅនិងបុព្វការីជននៃក្រុមមួយចំនួន ដែលឥឡូវ តាំងទីលំនៅនៅអាស៊ីអាគ្នេយ៍នៅ តាមកោះនិងប្រជុំកោះជាច្រើននៃមហាសមុទ្រប៉ាស៊ីហ្វិច។ ពួកគេបានស្លលោហៈ រួមមាន ដែកនិងសំរិទ្ធិ និងចេះជំនាញ នាវាចរណ៍ច្បាស់លាស់ទៀតផង។ ការស្រាវជ្រាវថ្មីៗបានស្រាយបំភ្លឺនូវរបកគំហើញនៃដីលើកសប្បនិមិត្តរាងមូល ដែលចុះកាលកំណត់ សម័យ
កាលយុគថ្មរំលីងនៃកម្ពុជា ។
§  ស្ថានីយបុរេប្រវត្តិ
តាមរយៈបុរេប្រវត្តិខ្មែរគេពុំទាន់រកឃើញអ្វីឲ្យដិតដល់ខ្លាំងទេ។ ចំពោះយុគថ្មគេរកឃើញដានខ្លះៗដែរ នៅឆ្នាំ១៩៦៣ លោកអឺ.ស៊័ររីន (E.Saurin) បានរកឃើញថ្មចាំងនៅចន្លោះខេត្តក្រចេះនិងស្ទឹងត្រែង ក្រៅពីនោះគេរកឃើញនៅតំបន់ អង្គរខ្លះដែរ។ ហើយគេរកឃើញស្ថានីយចំនួន៦ទៀត ដែលទាក់ទងនឹងយុគថ្មរំលីងលាយលោហៈធាតុមកទល់សព្វថ្ងៃ ។
  1. សំរោងសែនជាស្ថានីយស្ថិតនៅកំពង់ឆ្នាំងខាងជើងបឹងទន្លេសាប ស្ថានីយនេះមានកំពស់៥ម៉ែត្រ ផ្ទៃក្រលា៦០០០ម៉ែត្រក្រឡា។ រកឃើញដោយ 
  2. លោករ៉ូខ្វេស (Roques) នៅឆ្នាំ១៨៧៦ ហើយបោះពុម្ពផ្សាយនៅឆ្នាំ១៨៧៩ ។ ហើយបន្តមកមានបីនាក់ទៀតគឺ លោកមូរ៉ា (Moura) ១៨៨២ លោក
  3. អាយម៉ូនីញ៉េ  (Aymonier) ១៩០១ និងលោកម៉ង់ស៊ុយ (Mansuy) ១៩០២និង១៩២៣បានធ្វើ ការុករកនៅទីនោះ ។ ការរកឃើញនេះគឺជាជំហានដំបូង
  4. នៃបុរេ ប្រវត្តិអាស៊ីអាគ្នេយ៍ ។
  5. អន្លង់ផ្ដៅគឺជាស្ថានីយនៅចម្ងាយ៣០គ.ម.ភាគអាគ្នេយ៍ពី សំរោង សែនមានប្រដាប់ប្រដាដូចស្ថានីយខាងលើដែរ។ លោកម៉ងស៊ុយ ជាអ្នករកឃើញស្ថានីយនេះនៅឆ្នាំ១៩០២ ។
  6. ម្លូព្រៃស្ថិតនៅខាងជើងខេត្តព្រះវិហារដែលរកឃើញដោយលោក ប៉េ ឡឺវី (P.le vy) នៅឆ្នាំ១៩៤៣។ ស្ថានីយនេះថ្មីជាងស្ថានីយខាង លើពីរព្រោះ         គេរកឃើញ ឧបករណ៍ធ្វើពីលោហៈ ។ វត្ថុដែលគេរក ឃើញក្នុងស្ថានីយទាំង៣នេះគឺ៖
§  ពីថ្មរំលីង:ពូថៅដែលមានពន្លួញ ពន្លាក ញញួរ ត្មោងដំសំ បកឈើ យកសរសៃ ទ្រនាប់ កាំបិត កណ្ដៀវ ថ្មសំលៀង ពុម្ពចាក់កណ្ដៀវ កងដៃ        ក្បាលត្រល់ អង្រែ ផ្លែសន្ទូច
§  ពីឆ្អឹងសត្វ: ចុងព្រួញ កាំបិត ផ្លែសន្ទូច កណ្ដៀវ គ្រឿង អលង្ការ
§  ពីសំបកខ្យង: អង្កាំ ទំហូ
§  ពីដីឥដ្ឋ: ទំហូ អង្កាំ ក្អម ឆ្នាំង ចានទាប ចានក្រឡូម ចានជើង
§  ពីលង្ហិន: ចុងព្រួញ កណ្ឌៀវ ពូថៅ ដួង ផ្លែសន្ទូច
§  ពីដែក: មានតែពន្លាក១គត់នៅស្ថានីយម្លូព្រៃ
§  ឆ្អឹងមនុស្ស: ឆ្អឹងស្មង ឆ្អឹងភ្លៅ ឆ្អឹងដើមដៃ លលាដ៏ក្បាល១
§  សំណល់ផ្ទះបាយ: ធ្យូង ។
យើងឃើញថាវត្ថុទាំងនោះធ្វើពីថ្មរំលីងលាយនិងវត្ថុធ្វើពីលោហធាតុ។
 
ដូច្នេះយើងអាចសន្និដ្ឋានថាខ្មែរយើងមិនមានព្រំដែនច្បាស់លាស់ រវាង យុគថ្ម និងយុគលោហៈទេ ។ ចំណែកដែកគឺមានតែពន្លាកមួយ គត់ ដូច្នេះ គេអាច សន្និដ្ឋានមនុស្សនៅជំនាន់នោះមិនទាន់ចេះស្លដែក ទេ ហើយបាន រៀនបច្ចេកទេសពីឥណ្ឌា ដោយសង្កេតឃើញពួកកួយ នៅចេះ ប្រើប្រាស់ ស្នប់ស្លដែក ដូចគេឃើញមានប្រើក្នុងរដ្ឋ ឧរិស្ស របស់ឥណ្ឌានៅឡើយ។ គេឃើញវិធីសែនព្រេនរបស់ពួកកួយគេធ្វើ តាមបែបសាសនាព្រាហ្មណ៍ដែរ។ នៅឆ្នាំ១៩០១ គេរកឃើញលលាដ៍ ក្បាល១នៅសំរោងសែន ដែល អ្នកវិទ្យាសាស្ត្របានអះអាងថាមាន រាងមូល ដូចជាលលាដ៍ក្បាលមនុស្ស ខ្មែរសព្វថ្ងៃដែលមាន សន្ទស្សន៍
លលាដ៏ ៨៣,៦... ហើយដែលជាមនុស្សដែលមិនទាន់ទទួល ឥទ្ធិបូជា សពតាមបែបឥណ្ឌានៅឡើយ។ បើតាមកំពស់ដីល្បប់៥ម.គ្របលើ ស្ថានីយសំរោងសែនអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា វាមានអាយុកាល ប្រហែល ១០០រឺ២០០ឆ្នាំមុនគ.ស.។ស្ថានីយ(ស្រុកមេមត់ខេត្តកំពង់ចាម)គេរកឃើញនៅឆ្នាំ ១៩២០ដោយលោក B.P.Groslie r គាត់បានសិក្សាពីលើអាកាសតាម យន្តហោះលើដីរាងមូលចាប់ពីខេត្តឡុកនិញ វៀតណាមមកកាន់ មក ឡាបានសៀក។ លោកសង្កេតមានឃើញរាយប៉ាយមកដល់តំបន់ដី ក្រហម នៃចំការកៅស៊ូធំៗ ។ គាត់បានចាត់ទុកថាទីនោះជាទីលំនៅ របស់ជនជាតិខ្មែរដើម ។ ដូច្នេះដើម្បីបញ្ជាក់នៅអំនាង នេះលោក ក៏ ជ្រើសរើសព្រែកឆ្លូង ជាការធ្វើកំណាយ ។ គាត់បានរកឃើញវត្ថុ ធ្វើពី ថ្មនិងគ្រឿងចានឆ្នាំង ។ គាត់ថានេះគឺជាជំរុំដែលមានការពារយ៉ាងម៉ត់ចត់មាំមួន ។
  1. លោកបានវាស់កំពែងព័ទ្ធ  ជុំវិញ(មានវិជ្ឈមាត្រ២០០ម.) មានច្រកផ្លូវចូលពីរ ដែលមានអាយុកាលពី១៥០០ដល់៥០០ឆ្នាំមុនគ.ស.។ ប្រដាប់ប្រដា ដែល
  2. ធ្វើពីថ្មរំលីងមានរាងជាពងខ្លះ ជាចតុមុមខ្លះ យកតាមរបស់ធ្វើពីលង្ហិន ។ គ្រឿងចានឆ្នាំងមានក្បាច់ល្អវិចិត្រ ក្រោយមក
  3. បែរជាគ្មានក្បាច់លំអអ្វីសោះ ។ វត្ថុទាំងនេះជាស្នាដៃខ្មែរដើមដែលមិនទទួលឥទ្ធិពលពីឥណ្ឌា ។
  4. ល្អាង ស្ពានគឺស្ថិតនៅខេត្តបាត់ដំបងនៅឆ្នាំ១៩៦៦ដល់១៩៦៩ លោកនិងលោកស្រីMourerជា សាស្ត្រាចារ្យ មហាវិទ្យា 
  5. ល័យបុរាណវត្ថុវិទ្យា និងនិស្សិតមានចូលរួមបានធ្វើកំណាយនៅរូងភ្នំល្អាងស្ពាន នៅភ្នំទាកទ្រាំងចម្ងាយពីអណ្ដើកហើប
  6. បាត់ដំបង៥គ.ម. ។ គេរកវត្ថុជាច្រើនមានប្រមាណចំនួន២០០០រួមមាន គ្រឿងធ្វើពីថ្ម សំណល់ផ្ទះបាយ សាកសព សត្វ 
  7. ល្អិត បំណែកគ្រឿងចានឆ្នាំង ឆ្អឹងសត្វ (Rhinoceros Sondaicusm Desm) និងឆ្អឹងមនុស្ស (ឆ្អឹងដើមដៃនិងដងកាំបិត) ។ វត្ថុទាំងនេះត្រូវបានបញ្ជូនទៅបារាំងដើម្បីធ្វើការសិក្សា ។ ដុំធ្យូងជាច្រើនរកឃើញនៅស្រទាប់លើគេបានកំណត់ កាល 
  8. បរិច្ឆេទដោយវិធីវិទ្យុសកម្ម (G ១៤) ៖
§  ស្រទាប់ទី១ = ១២០០BP (៧៥០ក្រោយគ.ស.)
§  ស្រទាប់ទី២ = ៤២០០BP (២០៥០ម.គ.)
§  ស្រទាប់ទី៣ = ៦២៥០BP (៤២៩០ម.គ.)
  1. ភ្នំក្បាលរមាសជាលំនៅរបស់មនុស្សបុរេប្រវត្តិ ដែលមានអ្នកវិទ្យាសាស្ត្រពីរនាក់ធ្វើការរុករកក្នុងរូងភ្នំនេះ នៅខេត្តបាត់ ដំបងគឺលោក (កាបូ​ណេល)​Carbonnel   និង (ដាលីប្រ៊ីយ៉ាស)Dalibriasនៅចន្លោះឆ្នាំ១៩៦៦​និង​១៩៦៩ ។ នៅទីនោះពួក គាត់បានរកឃើញគ្រឿងចានឆ្នាំដែលមានអាយុ​៣៤២០ឆ្នាំម.គ. ៕





No comments:
Write comments

Recommended Posts × +