តើប្រធានាធិបតីទី៤៤ របស់អាមេរិក លោក Barack Obama មានទ្រព្យសម្បត្តិប៉ុន្មាន
មុននឹងចាកចេញដំណែង ?
លោកអ្នកប្រហែលជា ចង់ដឹងហើយថា តើប្រធានាធិបតី ទី៤៤ លោក Barack Obama មានទ្រព្យសម្បត្តិចំណេញសុទ្ធចំនួនប៉ុន្មាន
នៅពេលដែលលោក ផុតអាណត្តិពីដំណែងប្រជាប្រធានាធិបតីអាមេរិកនេះ។
បើយោងតាមការសិក្សា របស់សាកលវិទ្យាល័យ American University នៅទីក្រុងវ៉ាស៊ីងតោន
បានឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធដែលលោក Barack Obama មានពេលដែលលោកបញ្ចប់អាណត្តិជាប្រធានាធិបតីអាមេរិក
គឺមានប្រមាណជា ២៤២លានដុល្លារអាមេរិក។
ក្នុងរយៈពេល៨ឆ្នាំនេះ
ការកាន់កាប់ដំណែងជាប្រធានាធិបតីអាមេរិក អស់២អាណត្តិ លោក Barack Obama ទទួលប្រាក់ខែប្រធានាធិបតី
ចំនួន ៤០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ដូច្នេះទទួលបានប្រាក់ខែ ចំនួន ៣២០ម៉ឺនដុល្លារសម្រាប់ការងារប្រធានាធិបតីរយៈ៨ឆ្នាំនេះ។
ជាមួយនិងគ្នានេះដែរ លោក Barack Obama ក៏ទទួលបានប្រាក់ចំណាយប្រចាំឆ្នាំ
ចំនួន៥ម៉ឺនដុល្លារ ហើយទទួលបានចំនួន ១០ម៉ឺនដុល្លារសម្រាប់បង់ពន្ធធ្វើដំណើរ ម្យ៉ាងទៀតក៏ទទួលបាន១៩០០០ដុល្លារសម្រាប់សេវាកម្សានផ្សេងៗផងដែរ។
សូមរំលឹកផងដែរថា លោក Barack Obama ប្រធានាធិបតីស្បែកខ្មៅដំបូងរបស់អាមេរិក
ហើយក្នុងដំណែងជាប្រធានាធិបតី លោកបានបំពេញកិច្ចការល្អៗជាច្រើនសម្រាប់ប្រទេសជាតិរបស់លោក
ក៏ដូចជាពិភពលោកទាំងមូលផងដែរ។ អ្វីដែលធ្វើប្រជាជនអាមរិកស្ញើចសរសើរពីស្នាដៃរបស់លោក គឺក្នុងការកាន់កាប់ដំណែងជាប្រធានាធិបតី
លោក អាចសម្លាប់មេភេវករ គឺលោក Osama Bin Laden ដែលតែងតែយាយីអាមេរិក
និងបំផ្លិចបំផ្លាញសេដ្ឋកិច្ចអាមេរិកយ៉ាងដំណំ៕
No comments:
Write comments